បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមគោនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ បានគោសរុបចំនួន ៦០ក្បាល
ចេញ​ផ្សាយ ១០ វិច្ឆិកា ២០២០
51

ថ្ងៃចន្ទ ២ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០

លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំមន្ត្រីការិយាល័យ ០៣រូប រួមទាំងលោកប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកត្រាំកក់ ដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមគោនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ បានគោសរុបចំនួន ៦០ក្បាល។ រសៀលថ្ងៃដ៏ដែល លោកប្រធាន និងក្រុមការងារបានចូលរួមកិច្ចប្រជុំសម្របសម្រួលដោះស្រាយបញ្ហាក្លិន និងកាកសំណល់ចេញពីកសិដ្ឋានចិញ្ចឹមជ្រូក ជា សេងហុង មានទីតាំងនៅភូមិព្រៃតាឡូយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដែលបញ្ហាខាងលើបានប៉ះពាល់ដល់ដី និងប្រជាជនដែលតាំងលំនៅក្បែរនោះ។ ក្នុងនោះ ក្រុមការងារបានណែនាំអោយម្ចាស់កសិដ្ឋានត្រូវអនុវត្តវិធានការអនាម័យអោយបានកាន់តែល្អប្រសើរ និងត្រូវពង្រីកកន្លែងស្តុកកាកសំណល់អោយមានទំហំជាងមុន។ កិច្ចប្រជុំនេះរៀបចំនៅសាលាឃុំត្រពាំងគ្រញូង ដោយមានការចូលរួមសហការពីលោកមេឃុំ មេភូមិ ម្ចាស់កសិដ្ឋាន និងកសិករសរុបចំនួន ១៣នាក់ ស្រី០៣នាក់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter