អង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានប្រជុំបូកសរុបលទ្ធផលអនុវត្តបានក្នុងខែតុលា ឆ្នាំ២០២០ និងរៀបចំផែនការអនុវត្តបន្ត
ចេញ​ផ្សាយ ១០ វិច្ឆិកា ២០២០
66

ថ្ងៃចន្ទ ២ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០

អង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានប្រជុំបូកសរុបលទ្ធផលអនុវត្តបានក្នុងខែតុលា ឆ្នាំ២០២០ និងរៀបចំផែនការអនុវត្តបន្ត ក្រោមអធិបតីភាពលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានអង្គភាពអនុវត្តគម្រោងខេត្ត និងមានការចូលរួមពីមន្រ្តី PPIU សរុបចំនួន ០៧នាក់ ស្រី ០១នាក់។ លោកប្រធានក៏បានផ្សព្វផ្សាយពីបច្ចេកទេសក្នុងការកាត់ពូជលាយ និងចំណាត់ថ្នាក់ពូជសុទ្ធិ ដើម្បីអោយមន្រ្តីអង្គភាពអាចផ្សព្វផ្សាយបន្តដល់កសិករផលិតពូជក្នុងតំបន់គោលដៅគម្រោង។ សូមបញ្ជាក់ថាៈ ក្នុងឆ្នាំ២០២០ នេះ អង្គភាព PPIU ខេត្ត តាមរយៈគម្រោង CFAVC បានគាំទ្រសហគមន៍កសិកម្មចំនួន ៥ ក្នុងនោះរួមមានៈ 
-ឃ្លាំងស្រូវពូជ ចំនួន ២ រួមទាំងឡសម្ងួត
-ឃ្លាំងស្រូវចំណី ចំនួន ៣ រួមទាំងឡសម្ងួត
-ស្រះ ចំនួន ២០
-ឡជីវឧស្មន័ ចំនួន ១២៥ឡ 
-រោងកំប៉ុស្តិ ៦៣រោង
-ស្រែបង្ហាញផលិតកម្មពូជ ចំនួន ១២បង្ហាញ

ចំនួនអ្នកចូលទស្សនា
Flag Counter