មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តចំនួន ០៣រូប បានចុះពិនិត្យសុខភាព និងស្ថានភាពចិញ្ចឹមគោបំប៉ននៅកសិដ្ឋានមួយកន្លែង ដែលមានទីតាំងនៅភូមិបុស្សតាផង់ ឃុំត្រពាំងគ្រញូង
ចេញ​ផ្សាយ ១០ វិច្ឆិកា ២០២០
88

ថ្ងៃពុធ ១២ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០

មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តចំនួន ០៣រូប បានចុះពិនិត្យសុខភាព និងស្ថានភាពចិញ្ចឹមគោបំប៉ននៅកសិដ្ឋានមួយកន្លែង ដែលមានទីតាំងនៅភូមិបុស្សតាផង់ ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ដែលជាលទ្ធផលឃើញមានគោសរុបចំនួន ៦០ក្បាល ក្នុងនោះ ០៨ក្បាលបានឈឺសង្ស័យបង្កឡើងដោយជំងឺអុតក្តាម។ មន្ត្រីជំនាញបានណែនាំអោយម្ចាស់សត្វត្រូវបំបែកសត្វឈឺចេញពីសត្វជា ចែករំលែកបច្ចេកទេសព្យាបាល ព្រមទាំងបានជម្រុញអោយម្ចាស់កសិដ្ឋានត្រូវចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វអោយបានត្រឹមត្រូវ ជាពិសេសនៅពេលដែលមានយុទ្ធនាការរៀបចំឡើងដោយការិយាល័យជំនាញ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter