អង្គប្រជុំបានអានសេចក្តីសម្រេចលេខ១៣៤ សសរ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ របស់ខេត្តតាកែវ ស្តីពីការបង្កើតគណះកម្មាធិការពិនិត្យសិក្សា និងចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋបានប្រើប្រាស់នឹងអាស្រ័យផល់ជាក់ស្តែង។
ចេញ​ផ្សាយ ១០ វិច្ឆិកា ២០២០
68

ថ្ងៃពុធ ១២ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០

លោកនាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ រួមនឹងលោក ភី រាវិន នាយរងខណ្ឌ លោកច័ន្ទ សុវណ្ណា នាយផ្នែករដ្ឋបាលព្រៃឈើត្រាំកក់ នឹងលោក សោម ចន្ថា នាយរងសង្កាត់រដ្ឋបាលព្រៃឈើត្រាំកក់ បានចូលរួមប្រជុំនៅសាលាខេត្ត ក្រោមអធិបតីភាពលោក ម៉ឹង វុធី អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីគណះអភិបាលស្រុក លោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ លោកមេឃុំ មន្រ្តីសាលាខេត្ត សរុបប្រមាណជា  ៤០នាក់។ ពាក់ព័ន្ធការងារព្រៃឈើលោកប្រធានអង្គប្រជុំបានអានសេចក្តីសម្រេចលេខ១៣៤ សសរ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ របស់ខេត្តតាកែវ  ស្តីពីការបង្កើតគណះកម្មាធិការពិនិត្យសិក្សា និងចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋបានប្រើប្រាស់នឹងអាស្រ័យផលជាក់ស្តែង។

ពេលល្ងាចលោក ភី  រាវិន នាយរងខណ្ឌរដ្ឋបាលព្រៃឈើតាកែវ បានចូលរួមប្រជុំនៅសាលាខេត្តស្តីពីបញ្ហាប្រជាពលរដ្ឋសុំបើកផ្លូវលើខ្នងប្រឡាយទឹកលេខ ១៤ ជាប់ព្រំដីខណ្ឌរដ្ឋបាលព្រៃឈើ  ស្ថិតនៅភូមិព្រេច សង្កាត់រការក្រៅ ក្រុងដូនកែវ។
-មន្ត្រីដើរល្បាតក្នុងដែនសមត្ថកិច្ចពុំជួបប្រទះបទល្មើសព្រៃឈើនិងសត្វព្រៃទេ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter