ជួបពិភាក្សាជាមួយលោក ម៉ម សុខដារា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវារីវប្បកម្មសមុទ្រ និងសហការី នៅខណ្ឌរដ្ឋបាលជលផលតាកែវ ស្តីពីការបំប៉នកូនត្រីឆ្ពង់សាកល្បងនៅខត្តតាកែវ
ចេញ​ផ្សាយ ១០ វិច្ឆិកា ២០២០
69

ថ្ងៃពុធ ១២ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០

លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលតាកែវ លោក អ៊ុក ហាក់ នាយរងខណ្ឋនិង លោកស្រី ហ៊ុន សុធារី នាយរងផ្នែករដ្ឋបាលជលផលបូរីជលសារ បានជួបពិភាក្សាជាមួយលោក ម៉ម សុខដារា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវារីវប្បកម្មសមុទ្រ និងសហការី នៅខណ្ឌរដ្ឋបាលជលផលតាកែវ ស្តីពីការបំប៉នកូនត្រីឆ្ពង់សាកល្បងនៅខត្តតាកែវ។ ក្រុមការងារបានបន្តចុះទៅពិនិត្យ ទីតាំងផ្ទាល់ដល់កសិដ្ឋានកសិករចំនួន ០២គ្រួសារ នៅក្នុងឃុំរមេញ ស្រុកកោះអណ្តែត និងនៅសង្កាត់រកាក្នុង ក្រុងដូនកែវ  ដើម្បីជ្រើសរើសទីតាំងសមស្របសម្រាប់ដាក់បំប៉នកូនត្រី ឆ្ពង់សាកល្បងនៅទឹកសាប ។

ចំនួនអ្នកចូលទស្សនា
Flag Counter