អមដំណើរឯកឧត្តម ម៉ៅ រិទ្ធីថា អនុរដ្ឋលេខាធិការនិងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងក្រុមការងារ ចូលរួមពិធីចែកសម្ភារៈគាំទ្រ និងពិនិត្យមើលផ្ទៃដីស្រែដែលប៉ះពាល់ដោយទឹកជំនន់នៅស្រុកគិរីវង់
ចេញ​ផ្សាយ ១០ វិច្ឆិកា ២០២០
59

ថ្ងៃពុធ ១២ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០
លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានអមដំណើរឯកឧត្តម ម៉ៅ រិទ្ធីថា អនុរដ្ឋលេខាធិការនិងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងក្រុមការងារ ចូលរួមពិធីចែកសម្ភារៈគាំទ្រ និងពិនិត្យមើលផ្ទៃដីស្រែដែលប៉ះពាល់ដោយទឹកជំនន់នៅស្រុកគិរីវង់រួមមាន៖

-ចូលរួមចែកពូជស្រូវដល់កសិករចំនួន ៥០ គ្រួសារក្នុងបណ្តុំអាជីវកម្មស្រូវដែលរៀបចំឡើងដោយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកគិរីវង់ក្រោមជំនួយថវិកាពីកម្មវិធីASPIRE ឆ្នាំ២០២០ នៅភូមឈើនៀងខ្ពស់ ឃុំគោកព្រេច ស្រុកគិរីវង់ដោយកសិករម្នាក់ៗទទួលបនស្រូវពូជ OM៥៤៥១ ចំនួន ៤០គីឡូក្រាម។ សរុបស្រូវពូជដែលបានចែកចំនួន២០០០គីឡូក្រាម។

-ពិនិត្យមើលផ្ទៃដីស្រែដែលប៉ះពាល់ដោយទឹកជំនន់នៅឃុំគោកព្រេច ស្រុកគិរីវង់។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាឃុំគោកព្រេចបញ្ជាក់ថាសម្រាប់ឃុំគោកព្រេចផ្ទៃដីប៉ះពាល់ជាង២០០ហិកតា ក្នុងភូមិចំនួន០៣។ សរុបជារួមសម្រាប់ស្រុកគិរីវង់ទាំងមូលទឹកជំនន់ប៉ះពាល់លើឃុំចំនួន២ឃុំ ផ្ទៃដីចំនួន ១ ១៨៧ហិកតា ប៉ុន្តែមិនមានការខូចខាតដំណាំស្រូវកសិករ ប៉ុន្តែវាបានបំផ្លាញ់ផ្លូវថ្នល់មួយចំនួន។ សូមបញ្ជាក់ថាទឹកជំនន់ឆ្នាំនេះប៉ះពាល់ខេត្តតាកែវចំនួន៧ស្រុក ផ្ទៃដីស្រូវវស្សាប៉ះពាល់សរុប ២ ៧២១ហិកតា និងខូចខាតចំនួន ១៣២ហិកតា និងស្រូវប្រាំងប៉ះពាល់ចំនួន ៥៣៦ហិកតា និងខូចខាត ២៨៨ហិកតា គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។

ចំនួនអ្នកចូលទស្សនា
Flag Counter