មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU ចំនួន ៦នាក់ នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសកែច្នៃសំណល់សរីរាង្គផលិតជីកំប៉ុស្ត៌ បទពិសោធន៍ដាំដំណាំលើធ្នើរ និងទីផ្សារលក់ផលិតកម្មកសិកម្ម និងជីកំប៉ុស្ត៍
ចេញ​ផ្សាយ ១០ វិច្ឆិកា ២០២០
62

ថ្ងៃអង្គារ ១១ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០

មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU ចំនួន ៦នាក់ នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសកែច្នៃសំណល់សរីរាង្គផលិតជីកំប៉ុស្ត៌ បទពិសោធន៍ដាំដំណាំលើធ្នើរ និងទីផ្សារលក់ផលិតកម្មកសិកម្ម និងជីកំប៉ុស្ត៌ នៅសណ្ឋាគារ រីជិនស៊ីអង្គរ ខេត្តសៀមរាប។ ពេលរសៀល បានចុះទស្សនៈកិច្ចសហគមន៍កសិកម្មសុវត្ថភាពធម្មជាតិនៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ព្រមទាំងពិនិត្យការដាំដំណើរលើធ្នើរ។ សហគមន៍កសិកម្មសុវត្ថភាពបង្កើតឡើងក្នុងឆ្នាំ២០១៨ មានសមាជិក ៩៧នាក់ ដោយ ៨៥%នៃសមាជិកបានដាំដំណើរលើធ្នើរ ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារក្នុង និងក្រៅស្រុក។

ចំនួនអ្នកចូលទស្សនា
Flag Counter