អមដំណើរឯកឧត្តម ម៉ៅ រិទ្ធីថា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងប្រតិភូពិនិត្យមើលផ្ទៃដីស្រែប្រាំងដែលប៉ះពាល់ដោយទឹកជំនន់នៅឃុំអង្គរបូរី និងឃុំព្រៃផ្គាំ ស្រុកអង្គរបូរី
ចេញ​ផ្សាយ ១០ វិច្ឆិកា ២០២០
43

ថ្ងៃអង្គារ ១១ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការីបានអមដំណើរឯកឧត្តម ម៉ៅ រិទ្ធីថា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងប្រតិភូពិនិត្យមើលផ្ទៃដីស្រែប្រាំងដែលប៉ះពាល់ដោយទឹកជំនន់នៅឃុំអង្គរបូរី និងឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ។ យោងតាមរបាយការណ៍របស់ការិយាល័កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអង្គរបូរីបញ្ជាក់ថាៈ សម្រាប់ឃុំអង្គរបូរីផ្ទៃដីប៉ះពាល់ចំនួន៩៩ហិកតា ស្មើនិង៨៩គ្រួសារ និងឃុំព្រៃផ្គាំប៉ះពាល់២៥០ហិកតា ស្មើនិង២៧៩គ្រួសារ។ សរុបជារួមសម្រាប់ស្រុកអង្គរបូរីទាំងមូលទឹកជំនន់ប៉ះពាល់លើឃុំចំនួន៥ឃុំ (២០ភូមិ) ផ្ទៃដីចំនួន ៤៧៥ហិកតា ស្មើនិង ៥០១គ្រួសារ ចំណែកទូរលេខូចខាត់មិទាន់វាតម្លៃបាននូវឡើយដោយទឹកមិនទាន់ស្រក។  

-ពេលរសៀល បានជូនឯកឧត្តម និងក្រុមការងារបន្តពិនិត្យមើលស្ថានភាពជាក់ស្តែងនៅឃុំស្លា ស្រុកសំរោង។ តាមរបាយការណ៍របស់ការិយាល័យ ធនធានធម្មជាតិ និងបរិស្ថានស្រុកសំរោងបញ្ជាក់ថាៈ ឃុំស្លាប៉ះពាល់ផ្ទៃដីស្រែចំនួន ៨ ភូមិ លើផ្ទៃដីសរុបចំនួន ៥៦ហិកតា ស្មើនឹង ១៥៤គ្រួសារ ខូចខាតជាក់ស្តែង ២៩ហិកតា ស្មើនិង ៦១គ្រួសារ។ សរុបជារួមស្រុកសំរោងទឹកជំនន់ប៉ះពាល់ ៧ឃុំ ផ្ទៃដី ៥១៦ហិកតា ស្មើនិង ១ ១៩៧គ្រួសារ ខូចខាតស្រូវចំនួន ១៣២ហិកតា ស្មើនិង៤០៧គ្រួសារ។
សូមបញ្ជាក់ថាទឹកជំនន់ឆ្នាំនេះប៉ះពាល់ខេត្តតាកែវចំនួន៦ស្រុក ផ្ទៃដីប៉ះពាល់សរុប ២ ១០៤ហិកតា និងខូចខាតចំនួន ១៣២ហិកតា គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter