ចែកសម្ភារៈគាំទ្រដល់កសិករបណ្តុំអាជីវកម្មមាន់ និងកសិកម្មចម្រុះចំនួន ៤៥នាក់ នៅភូមិរមេញត្បូង និងចំបកអែម ឃុំរមេញ ស្រុកកោះអណ្តែត
ចេញ​ផ្សាយ ១០ វិច្ឆិកា ២០២០
46

ថ្ងៃចន្ទ ១០ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០

លោកទីប្រឹក្សាសម្របសម្រួលទីផ្សារកម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ចាប្រមាញ់ និងនេសាទខេត្តតាកែវបានចូលរួមប្រជុំដែលរៀបចំឡើយដោយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកោះអណ្តែត ដើម្បីចែកសម្ភារៈគាំទ្រដល់កសិករបណ្តុំអាជីវកម្មមាន់ និងកសិកម្មចម្រុះចំនួន ៤៥នាក់ នៅភូមិរមេញត្បូង និងចំបកអែម ឃុំរមេញ ស្រុកកោះអណ្តែត។ សម្រាប់បណ្តុំមាន់កសិករទទួលបានទ្រុងកូនមាន់ចំនួន០១ ស្នូកទឹកចំនួន ០១ និងកូនមាន់ចំនួន១០ក្បាល។ ចំពោះកសិករបណ្តុំកសិកម្មចម្រុះកសិករម្នាក់ៗទទួលបានគ្រាប់ពូជសាលាដ ស្ពៃក្រញ៉ាញ់ និងថ្នាំព្យាបាលមាន់០១កញ្ចប់។ កម្មវិធីនេះស្ថិតក្រោមអធិបតីភាពលោកស្រី យឿន យ៉ាន្នី នាយករងរដ្ឋបាលស្រុកកោះអណ្តែត។ 

ចំនួនអ្នកចូលទស្សនា
Flag Counter