ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានបើកកិច្ចប្រជុំប្រចាំខែដើម្បីឆ្លុះបញ្ចាំងលទ្ធផលសម្រេចបានកន្លងមក និងពិភាក្សាលើកផែនការសម្រាប់អនុវត្តបន្ត
ចេញ​ផ្សាយ ០៣ វិច្ឆិកា ២០២០
53

ថ្ងៃសុក្រ ៧ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០

ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានបើកកិច្ចប្រជុំប្រចាំខែដើម្បីឆ្លុះបញ្ចាំងលទ្ធផលសម្រេចបានកន្លងមក និងពិភាក្សាលើកផែនការសម្រាប់អនុវត្តបន្ត ដោយផ្តោតសំខាន់លើការស្វែងរកដំណោះស្រាយដល់សត្វចិញ្ចឹមក្នុងករណីមានការជន់លិច ការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វ ការគ្រប់គ្រងចលនាសត្វ និងការជំរុញផលិតកម្មសត្វ ស្ថិតក្រោមអធិបតីភាពលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការចូលរួមពីលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត មន្ត្រីជំនាញការិយាល័យ និងលោកប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលមកពីបណ្តាស្រុក-ក្រុងទាំង ១០។ គួរបញ្ជាក់ផងដែរថា វិស័យចិញ្ចឹមសត្វនៅខេត្តតាកែវពុំមានផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នោះទេ។ នាឱកាសនោះ ក៏មានចែកជូនវ៉ាក់សាំង ថ្នាំអង់ទីប្យូទិច ថ្នាំសម្លាប់មេរោគ និងសម្ភារៈវេជ្ជសាស្ត្រសត្វមួយចំនួនទៀត ដល់លោកប្រធានផ្នែកតាមបណ្តាស្រុក-ក្រុង ទុកសម្រាប់ប្រើប្រាស់ដើម្បីឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន។ កម្មវិធីនេះរៀបចំនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត។

 

ចំនួនអ្នកចូលទស្សនា
Flag Counter