ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃ អគ្គនាយកដ្ឋាន កសិកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីអំពីសម្ព័ន្ធសហគមន៍កសិកម្មកម្ពជា
ចេញ​ផ្សាយ ០៣ វិច្ឆិកា ២០២០
56

ថ្ងៃព្រហស្បតិ៍ ៦ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០

ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃ អគ្គនាយកដ្ឋាន កសិកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីអំពីសម្ព័ន្ធសហគមន៍កសិកម្មកម្ពជា ក្រោមអធិបតីភាពប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ
លោកស្រី វង្ស ផល្លា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម  និងលោក ឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា។ សិក្ខាសាលានេះមានគោលបំណង ផ្សព្វផ្សាយដល់សហគមន៍កសិកម្មទូទាំងខេត្តតាកែវ អំពីតួនាទី និងកាតព្វកិច្ចរបស់សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាចំពោះសហគមន៍កសិកម្មជាសមាជិក និងកាតព្វកិច្ចសមាជិកចំពោះសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា សំដៅជំរុញការអភិវឌ្ឈសហគមន៍កសិកម្ម និងជួយលើកកម្ពស់ជីវភាពប្រជាកសិករជាសមាជិកឱ្យកាន់តែប្រសើរឡើង ដែលក្នុងនោះមានសិក្ខាកាមចូលរួមសរុបចំនួន ១២៤នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter