ផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីផលិតកម្មកសិកម្មតាមកិច្ចសន្យា ដល់កសិករបណ្ដុំដំណាំបន្លែរបស់គម្រោងកម្មវិធី ASPIRE
ចេញ​ផ្សាយ ០៣ វិច្ឆិកា ២០២០
46

ថ្ងៃពុធ ៥ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០

លោកស្រី ទូច សារត្ន័ និង លោក  សុខ រេត មន្ត្រីការិយាល័យកសិឧស្សាហកម្មខេត្ត បានចុះទៅ ភូមិគោគទ្រា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស  និងភូមិត្រពាំងក្រឡាញ់ ឃុំអូសារាយ ស្រុកត្រាំកក់ ដើម្បីធ្វើការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីផលិតកម្មកសិកម្មតាមកិច្ចសន្យា ដល់កសិករបណ្ដុំដំណាំបន្លែរបស់គម្រោងកម្មវិធី ASPIRE ដោយមានកសិករចូលរួមសរុប ១៦នាក់ ស្រី ៥នាក់។  

ចំនួនអ្នកចូលទស្សនា
Flag Counter