ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តចុះ
ចេញ​ផ្សាយ ០៣ វិច្ឆិកា ២០២០
53

ថ្ងៃពុធ ៥ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០

 

លោក ឃុន ប៊ុនធី មន្ត្រីការិយាល័យផលិតកម្ម  និងបសុព្យាបាលខេត្តបានចុះបង្កាត់សិប្បនិម្មិតគោ ០១ក្បាល ជូនកសិករ ០១គ្រួសាររស់នៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
-លោក ទេព ស៊ីនឿន ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកទ្រាំង បានចូលរួម “ពិធីផ្តល់សម្ភារៈកសិកម្មក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់សមាជិកបណ្តាញផលិតផលិតផលកសិកម្ម” ដល់កសិករចំនួន ៣៧នាក់ ស្រី ១៦នាក់ នៅភូមិល្វេ ឃុំធ្លក ស្រុកទ្រាំង ដែលជារួមបានផ្តល់ទ្រុងកូនមាន់ដល់កសិករសរុប ៣៧កូនទ្រុង កូនមាន់សរុប ៣៧០ក្បាល និងចំណីកូនមាន់សរុបចំនួន ៣០គីឡូក្រាម។ កម្មវិធីនេះស្ថិតក្រោមអធិបតីភាព លោក ស៊ូ ភិរម្យ អភិបាលរងនៃគណៈអភិបាលស្រុកទ្រាំង ដោយមានការចូលរួមពីលោក សេត វាសនា ទីប្រឹក្សាគម្រោង ASPIRE លោក វ៉ាត់ ចាន់ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ។

ចំនួនអ្នកចូលទស្សនា
Flag Counter