កិច្ចប្រជុំគណៈកម្មាការប្រតិបត្តិ និងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការរៀបចំបទដ្ឋានបច្ចេកទេសឡជីវឧស្ម័នជាលក្ខណៈគ្រួសារ”
ចេញ​ផ្សាយ ០៣ វិច្ឆិកា ២០២០
48

ថ្ងៃពុធ ៥ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០

 

លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានបន្តចូលរួមកិច្ចប្រជុំគណៈកម្មាការប្រតិបត្តិ និងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការរៀបចំបទដ្ឋានបច្ចេកទេសឡជីវឧស្ម័នជាលក្ខណៈគ្រួសារ” នៅសាលប្រជុំអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមអធិបតីភាព ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាការតម្រង់ទិសសម្រាប់កម្មវិធីឡជីវឧស្ម័នជាតិ ដោយមានការចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ដែលជាមន្ត្រីសម្របសម្រួលគម្រោងឡជីវឧស្ម័នថ្នាក់ខេត្ត មកពីបណ្តាខេត្តពាក់ព័ន្ធ។

ចំនួនអ្នកចូលទស្សនា
Flag Counter