រីខណ្ឌបានចុះចែកកូនត្រីពូជអណ្តែងចិញ្ចឹមសាកល្បង នៅឃុំព្រៃស្លឹក ស្រុកទ្រាំង មានចំនួន ២០គ្រួសារ កូនត្រីសរុប ៦ ០០០កូន ក្នុងមួយគ្រួសារទទួលបាន ៣០០កូន
ចេញ​ផ្សាយ ០៣ វិច្ឆិកា ២០២០
43

ថ្ងៃអង្គារ ៤ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០

លោក អ៊ុក ហាក់ នាយរងខណ្ឌរដ្ឋបាលជលផលខេត្ត និងលោកស្រី ឃុត សោភា មន្ត្រីខណ្ឌបានចុះចែកកូនត្រីពូជអណ្តែងចិញ្ចឹមសាកល្បង នៅឃុំព្រៃស្លឹក ស្រុកទ្រាំង មានចំនួន ២០គ្រួសារ កូនត្រីសរុប ៦ ០០០កូន ក្នុងមួយគ្រួសារទទួលបាន ៣០០កូន មានអ្នកចូលរួម ក្រុមប្រឹក្សាឃុំ។  ពេលរសៀលចុះចែកកូនត្រីពូជអណ្តែងចិញ្ចឹមសាកល្បង នៅឃុំដូងខ្ពស់ ស្រុកបូរីជលសារ មានចំនួន ៣០គ្រួសារ កូនត្រីសរុប ៦០០០កូន ក្នុងមួយគ្រួសារទទួលបាន ២០០កូន ដោយមានការចូលរួមពីលោក ជា សុភា អភិបាលរងស្រុក លោក ឈឹម ឆេង មេឃុំដូងខ្ពស់ លោក កាក់ សើ អនុប្រធានការិយាល័យស្រុក និង កសិករ ៣០ នាក់ ។ សរុបកសិករចិញ្ចិមត្រីចំនួន ៥០ គ្រួសារ កូនត្រីសរុប ១  ២០០កូន ត្រូវបានចែក។

ចំនួនអ្នកចូលទស្សនា
Flag Counter