ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត សហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការចិញ្ចឹមមាន់សាច់ និងមាន់ភ្ញាស់កូន
ចេញ​ផ្សាយ ២០ តុលា ២០២០
108

ថ្ងៃចន្ទ ៣ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០

ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត សហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការចិញ្ចឹមមាន់សាច់ និងមាន់ភ្ញាស់កូន ដល់កសិករសរុបចំនួន ២៥នាក់ ស្រី ០៧នាក់ ក្នុងក្របខ័ណ្ឌគម្រោង “សន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ (2KR)” ក្រោមអធិបតីភាពលោក បណ្ឌិត សួន សុធឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដោយមានការចូលរួមសហការពីលោក លោកស្រីមន្ត្រីគ្រប់គ្រងគម្រោង និងលោកប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលមកពីបណ្តាស្រុកពាក់ព័ន្ធ។ កម្មវិធីនេះរៀបចំនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter