ប្រជុំជាមួយសហគមន៍ កសិកម្មត្រពាំងក្រញូង ស្ថិតនៅភូមិត្រពាំក្រញូង ឃំុត្រពាំងក្រញូង ស្រុកត្រាំកក់ ដេីម្បីជួយគាំទ្រការងារសហគមន៍ ដូចជាការធ្វេីមុខរបរ ការរៀបចំទុកដាក់ឯកសារផ្សេងៗ ការត្រៀមសរសេររបាយការណ៍ប្រចាំឆ្នាំ ២០២០ ការលេីកផែនការ សកម្មភាព និង ផែនការហិរញ្ញវត្ថុសំ
ចេញ​ផ្សាយ ២០ តុលា ២០២០
76

ថ្ងៃចន្ទ ៣ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០

មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្ត ០២ រូប បានប្រជុំជាមួយសហគមន៍ កសិកម្មត្រពាំងក្រញូង ស្ថិតនៅភូមិត្រពាំក្រញូង ឃំុត្រពាំងក្រញូង ស្រុកត្រាំកក់ ដេីម្បីជួយគាំទ្រការងារសហគមន៍ ដូចជាការធ្វេីមុខរបរ ការរៀបចំទុកដាក់ឯកសារផ្សេងៗ ការត្រៀមសរសេររបាយការណ៍ប្រចាំឆ្នាំ ២០២០ ការលេីកផែនការ សកម្មភាព និង ផែនការហិរញ្ញវត្ថុសំរាប់ឆ្នាំ ២០២១ ខាងមុខ។ បន្ទាប់ពិនេះក៏បានរំលឹកឡេីងវិញនូវ :
           -សិទ្ធិ និងកាតព្វកិច្ចរបស់សមាជិក  
           -ភារកិច្ចនិងកាតព្វកិច្ចរបស់ក្រុមប្រឹក្សាភិបាល 
           -សិទ្ធិនិងកាតព្វកិច្ចរបស់គណកម្មាធិការត្រួតពិនិត្យ។ 
កិច្ចប្រជុំនេះ មានអ្នកចូលរួមសរុប ១៩នាក់ ស្រី ១៣នាក់  ក្នុងនោះក្រុមប្រឹក្សាភិបាល ០៤ នាក់ គណកម្មាធិការត្រួតពិនិត្យ ០៣ នាក់ និង សមាជិកសហគមន៍ ១២ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter