ការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត សហការជាមួយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីធន់នឹងការប្រែប្រួលអាកាស (ASPIRE), បានបើកការប្រជុំ ដើម្បីពង្រឹងសមត្ថភាពក្រុមកសិករអនុវត្ត ប្រព័ន្ធកសិកម្មចម្រុះ
ចេញ​ផ្សាយ ២០ តុលា ២០២០
74

ថ្ងៃចន្ទ ៣ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០

ការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត សហការជាមួយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីធន់នឹងការប្រែប្រួលអាកាស (ASPIRE), បានបើកការប្រជុំ ដើម្បីពង្រឹងសមត្ថភាពក្រុមកសិករអនុវត្ត ប្រព័ន្ធកសិកម្មចម្រុះ នៅភូមិហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង។ ការប្រជុំផ្សព្វផ្សាយនេះស្ថិតក្រោមអធិបតីភាពលោក កឹម ណន ក្រុមប្រឹក្សាឃុំ និងមានការចូលរួមពីលោក ឃាង វណ្ណធី អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកសំរោង ភ្នាក់ងារផ្សព្វផ្សាយឃុំ  និងកសិករចំនួន ១៥នាក់ ស្រី១០នាក់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter