លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានអមដំណើរឯកឧត្តមអភិបាលខេត្តតាកែវ ចែកអំណោយរបស់រដ្ឋបាលខេត្តដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងពលរដ្ឋរងផលប៉ះពាល់ ដោយសារទឹកជំនន់ ចំនួន ៦០គ្រួសារ
ចេញ​ផ្សាយ ២០ តុលា ២០២០
68

ថ្ងៃអាទិត្យ ២ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានអមដំណើរឯកឧត្តមអភិបាលខេត្តតាកែវ ចែកអំណោយរបស់រដ្ឋបាលខេត្តដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងពលរដ្ឋរងផលប៉ះពាល់ ដោយសារទឹកជំនន់ ចំនួន ៦០គ្រួសារ នៅភូមិព្រៃខ្លា និងភូមិតាយឹង ក្នុងឃុំជំរះពេន ស្រុកសំរោង ព្រមទាំងបានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការណែនាំ ឱ្យអាជ្ញាធរ ក្រុង-ស្រុក កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ និងរៀបចំផែនការអន្តរាគមន៍ ដោយត្រៀមកម្លាំងក្នុងការទប់ស្កាត់ និងត្រៀមទីទួលសុវត្ថិភាពឲ្យបានច្បាស់លាស់ ដើម្បីធ្វើការជម្លៀសបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ក្នុងករណីបើមានគ្រោះទឹកជំនន់ភ្លៀង និងសូមធ្វើការណែនាំបងប្អូនប្រជាពលរដ្ឋយើងត្រូវអនាម័យ ថែរក្សាសុខភាព ក៏ដូចជាជម្ងឺកូវីដ-១៩ និងរាយការណ៍ជាបន្ទាន់ក្នុងករណីមានហេតុការណ៍កើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន។ 

ចំនួនអ្នកចូលទស្សនា
Flag Counter