ការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត បានប្រជុំបច្ចេកទេសដាំដុះដំណាំបន្លែ នៅភូមិរមេញខាងត្បូង ឃុំរមេញ ស្រុកកោះអណ្តែត
ចេញ​ផ្សាយ ២០ តុលា ២០២០
46

ថ្ងៃសុក្រ ១៤ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០

ការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត បានប្រជុំបច្ចេកទេសដាំដុះដំណាំបន្លែ នៅភូមិរមេញខាងត្បូង ឃុំរមេញ ស្រុកកោះអណ្តែត ដែលមានការចូលរួមដោយជំទប់ទី១ ឃុំរមេញ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន លោកមេភូមិ និងកសិករសរុប ៣៣នាក់ ស្រី ១៩នាក់។  នៅពេលរសៀល បានប្រជុំបច្ចេកទេសដាំដុះដំណាំបន្លែនៅភូមិរនាមត្នោត ឃុំអង្គប្រាសាទ ស្រុកគីរីវង់ ដែលមានការចូលរួមពីក្រុមប្រឹក្សាឃុំ មន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេភូមិ និងកសិករចំនួន ៣០នាក់ ស្រី ១១នាក់។  

ចំនួនអ្នកចូលទស្សនា
Flag Counter