ខណ្ឌរដ្ឋបាលជលផលតាកែវ ចុះបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមត្រី នៅឃុំព្រៃស្លឹក ស្រុកទ្រាំង
ចេញ​ផ្សាយ ២០ តុលា ២០២០
48

ថ្ងៃសុក្រ ១៤ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០

លោក អ៊ុក ហាក់ នាយរងខណ្ឌរដ្ឋបាលជលផលតាកែវ រួមនឹងលោកស្រី ហ៊ុន សុធារី និងលោកស្រី ឃុត សោភា បានចុះបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមត្រី នៅឃុំព្រៃស្លឹក ស្រុកទ្រាំង ដោយមានការចូលរួមពី លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក CEW និងកសិករសរុបអ្នកចូលរួម ៣២នាក់ ស្រី ១៨នាក់។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានប្រើប្រាស់ថវិកាកម្មវិធី។

ចំនួនអ្នកចូលទស្សនា
Flag Counter