បើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមត្រី នៅឃុំដូងខ្ពស់ ស្រុកបូរីជលសារ
ចេញ​ផ្សាយ ២០ តុលា ២០២០
49

ថ្ងៃពុធ ១២ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០

លោក អ៊ុក ហាក់ នាយរងខណ្ឌរដ្ឋបាលជលផលតាកែវ រួមនឹងលោកស្រី ហ៊ុន សុធារី និងលោក ឃុត សោភា បានចុះបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមត្រី នៅឃុំដូងខ្ពស់ ស្រុកបូរីជលសារ ដោយមានអ្នកចូលរួម ៣៦នាក់ ស្រី ០៩នាក់ ដោយមានការចូលរួមពីលោកមេឃុំ និងក្រុមប្រឹក្សាឃុំដូងខ្ពស់ លោកអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកបូរីជលសារ  និងកសិករ
តាមរយៈថវិកាតាមកម្មវិធី។ ឈ្លៀតឱកាសនោះលោកនាយរងខណ្ឌ និងមន្ត្រី២នាក់ បានពិនិត្យគុណភាពទឹកស្រះចិញ្ចឹមត្រី ២ កន្លែង និងស្រែចិញ្ចឹមបង្កង ១កន្លែង ព្រមទាំងថ្លឹងមើលទម្ងន់បង្កងចិញ្ចឹមសាកល្បង រយ:ពេល៣ខែ ឃើញថាបង្កង ៤១ក្បាល ទម្ងន់ ១.១ គីឡូក្រាម មានការរីកធំធាត់ច្រើន។

 

ចំនួនអ្នកចូលទស្សនា
Flag Counter