ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីប្រសិទ្ធភាពនៃការប្រើប្រាស់ជីឡជីវឧស្ម័នលើដំណាំបន្លែនិងទីផ្សារផ្គត់ផ្គង់ផលិតផលកសិកម្មដល់មន្រ្តីអនុវត្តគម្រោងនិងអ្នកពាក់ព័ន្ធ
ចេញ​ផ្សាយ ២០ តុលា ២០២០
58

ថ្ងៃពុធ ១២ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវរួមនិងមន្ត្រីអង្គភាពអនុវត្តន៍គម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីប្រសិទ្ធភាពនៃការប្រើប្រាស់ជីឡជីវឧស្ម័នលើដំណាំបន្លែនិងទីផ្សារផ្គត់ផ្គង់ផលិតផលកសិកម្មដល់មន្រ្តីអនុវត្តគម្រោងនិងអ្នកពាក់ព័ន្ធ ក្រោមអធិបតីភាពលោក ហេង ប៊ុននី អនុប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាក្រុមការងារអង្គភាពគ្រប់គ្រងគម្រោងថ្នាក់ជាតិ PMU។ សិក្ខាកាមក៏បានចុះពិនិត្យឡជីវឧស្មន័  និងការប្រើប្រាស់កាកសំណល់ឡលើដំណាំបន្លែចំនួន ២គ្រួសារ ក្នុងភូមិតាស្អាង ឃុំតាស្អាង និងភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រុំ និងបានពិនិត្យមជ្ឈមណ្ឌលប្រមូលផ្តុំកសិផលស្វាយរៀង  (SAC)  និងការវេចខ្ចប់អង្ករដោយម៉ាស៊ីនដែលបានគាំទ្រដោយអង្គការ International Volunteer Yamstaga (IVY)។ វគ្គបណ្តុះបណ្តាលនេះ បានរៀបចំនៅសណ្ឋាគារវ៉ៃគោ ខេត្តស្វាយរៀង។

ចំនួនអ្នកចូលទស្សនា
Flag Counter