វគ្គបណ្តុះបណ្តាលស្តីពីផែនការអភិវឌ្ឍន៍មុខជំនួញសហគមន៍កសិកម្ម
ចេញ​ផ្សាយ ២០ តុលា ២០២០
57

ថ្ងៃអង្គារ ១១ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០

នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មក្នុងក្របខណ្ឌគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រៀបចំវគ្គបណ្តុះបណ្តាលស្តីពីផែនការអភិវឌ្ឍន៍មុខជំនួញសហគមន៍កសិកម្ម ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី ១៣-១៤ ខែតុលា ឆ្នាំ២០២០ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ ដែលមានការចូលរួមរបស់ថ្នាក់គ្រប់គ្រង AC ទាំង៥ដូចខាងក្រោម ៖
-សហគមន៍កសិកម្មត្រពាំងក្រញូង
-សហគមន៍កសិកម្មសាមគ្គីត្រពាំងក្រឡាញ់
-សហគមន៍កសិកម្មកំពែងសុខសែនសំបូរ
-សហគមន៍កសិកម្មស្តុកស្តម្ភ
-សហគមន៍កសិកម្មស្ទឹងស្លាគូ
ដោយមានអ្នកចូលរួមសរុប ២៥នាក់/ ស្រី១០នាក់

ចំនួនអ្នកចូលទស្សនា
Flag Counter