អមដំណើរ ឯកឧត្តម អ៊ូច ភា អភិបាល ខេត្តតាកែវ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅបណ្ដោយផ្លូវជាតិលេខ២ និងបណ្ដោយផ្លូវជាតិលេខ៣
ចេញ​ផ្សាយ ២០ តុលា ២០២០
50

ថ្ងៃអង្គារ ១១ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានអមដំណើរ ឯកឧត្តម អ៊ូច ភា អភិបាល ខេត្តតាកែវ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅបណ្ដោយផ្លូវជាតិលេខ២ និងបណ្ដោយផ្លូវជាតិលេខ៣ មានស្រុកសំរោង ស្រុកបាទី និងស្រុកត្រាំកក់ ដែលរងការគំរាមកំហែងដោយជំនន់ទឹកភ្លៀង បណ្ដាលមកការប្រែប្រួលអាកាសធាតុ បន្ទាប់ពីប្រទេសកម្ពុជាកំពុងរងសម្ពាធទាបដែលនាំឲ្យឱ្យមានភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់គ្នា។
មានប្រសាសន៍នាឱកាសចុះពិនិត្យតាមបណ្ដាស្រុកនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវតាមដានឲ្យបានជាប់ជាប្រចាំពីបញ្ហាទឹកជំនន់នេះ ហើយបើមានការលិចជនណាមួយដែលប៉ះពាល់ដល់ផលដំណាំ និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរត្រូវធ្វើសកម្មភាពចុះជួយបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ឬត្រូវធ្វើសកម្មភាពទប់ស្កាត់ជាមុន តាមរយៈការជីកដីទប់ទឹកកុំលិចលង់នៅតំបន់មួយចំនួនដែលទឹកបម្រុង និងលិច។

ចំនួនអ្នកចូលទស្សនា
Flag Counter