លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមចុះជួយធ្វើការទប់ លើកទំនប់ដើម្បីត្រៀមបង្ការជំនន់ទឹកភ្លៀង ដែលកំពុងគំរាមកំហែងខ្លាំង ដែលអាចបង្កប៉ះពាល់ដល់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ នៅចំណុចទំនប់ក្បាលសែន ស្ថិតភូមិឃ្លាំងសម្បត្តិ ឃ
ចេញ​ផ្សាយ ២០ តុលា ២០២០
49

ថ្ងៃអាទិត្យ ៩ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមចុះជួយធ្វើការទប់ លើកទំនប់ដើម្បីត្រៀមបង្ការជំនន់ទឹកភ្លៀង ដែលកំពុងគំរាមកំហែងខ្លាំង ដែលអាចបង្កប៉ះពាល់ដល់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ នៅចំណុចទំនប់ក្បាលសែន ស្ថិតភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ូ ច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពខេត្តតាកែវ។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ក្រោមការណែនាំផ្ទាល់ពីសំណាក់ ឯកឧត្តម  កិត្តិនីតិកោសលបណ្ឌិត  ប៊ិន  ឈិន  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី ទទួល បន្ទុក ទីស្ដីគណៈរដ្ឋមន្រ្តី  និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ  ចំពោះជំនន់ទឹកភ្លៀងនេះ គឺអាជ្ញាធរគ្រប់លំដាប់ថ្នាក់បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការជន់លិចដែលធ្វើប៉ះពាល់ដល់ផលដំណាំផ្សេងៗ និងការពារកុំឲ្យមានការបាត់បង់អាយុជីវិតពលរដ្ឋបន្ថែមទៀតព្រមទាំងបានអំពាវនាវឱ្យមន្ទីរជំនាញ នៅក្នុងខេត្តតាកែវ ត្រូវត្រៀម ការងារទប់ស្កាត់គ្រោះមហន្តរាយ គ្រោះធម្មជាតិទឹកជំនន់ទឹកភ្លៀង ដែលនឹងអាចកើតឡើង ជាយថាហេតុ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter