អមដំណើរ ឯកឧត្តមអភិបាលខេត្ត ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងនៅបណ្ដោយផ្លូវជាតិលេខ 2 ក្នុងស្រុកសំរោង និងស្រុកបាទី
ចេញ​ផ្សាយ ២០ តុលា ២០២០
62

ថ្ងៃសៅរ៍ ៨ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានអមដំណើរ ឯកឧត្តមអភិបាលខេត្ត ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងនៅបណ្ដោយផ្លូវជាតិលេខ 2 ក្នុងស្រុកសំរោង និងស្រុកបាទី ស្ថិតនៅតាមចន្លោះស្ពានអូព្រាលមកស្ពានអូរឋានភូមិព្រៃខ្លា ឃុំជំរះពេន ស្រុកសំរោង និងនៅភូមិសាស្ត្រឃុំចំបក់ ស្រុកបាទី និងក្នុងភូមិសាស្រ្តស្រុកត្រាំកក់។ ឯកឧត្តមអភិបាលខេត្ត បានស្នើអោយមន្ទីរជំនាញពាក់ពន្ធ័ត្រូវត្រៀមការទប់ស្កាត់គ្រោះមហន្តរាយ គ្រោះធម្មជាតិទឹកជំនន់ទឹកភ្លៀងដែលអាចកើតឡើងជាយថាហេតុ ក្នុងនោះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវត្រៀមត្រួតពិនិត្យមើលអំពីស្ថានភាពទឹកជំនន់ហើយត្រូវរាយការណ៍មកគណៈបញ្ជាការឯកភាពខេត្តដើម្បីត្រៀមបង្ការឆ្លើយតបដោះស្រាយឲ្យបានទាន់ពេលវេលា ចំណែកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមថ្នាំបង្ការនៃជំងឺឆ្លងសត្វគ្រប់ប្រភេទនារដូវទឹកជំនន់ទឹកភ្លៀងនេះនិងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្រូវត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីជួយសម្រួលទាំងមុននិងក្រោយទឹកជំនន់លិច ផ្លូវនិងបង្កលក្ខណៈងាយស្រួលឲ្យប្រជាពលរដ្ឋចរាចរណ៍បានល្អប្រសើរវិញ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter