សិក្ខាសាលាផ្សព្វផ្សាយបច្ចេកទេសការប្រើប្រាស់ជីគីមីប្រកបដោយប្រសិទ្ធភាពលើដំណាំស្រូវ នៃវិធីសាស្ត្រ ភាពជាដៃគូររវាងស្ថាប័នរដ្ឋ និង វិស័យឯកជន (PPP) នៃកម្មវិធីASPIRE ដល់បណ្តុំអាជីវកម្មស្រូវចំណី នៅ ភូមិល្វេ ឃុំធ្លក
ចេញ​ផ្សាយ ២០ តុលា ២០២០
47

ថ្ងៃសុក្រ ៧ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០

លោក នួន ទិត្យភារាម មន្ត្រីជំនួយការកម្មវិធី ASPIRE បានសហការណ៍ជាមួយលោក សេស សាខន CEW ឃុំធ្លក និង លោក មេភូមិ ល្វេ បានចូលរួមបើកសិក្ខាសាលាផ្សព្វផ្សាយបច្ចេកទេសការប្រើប្រាស់ជីគីមីប្រកបដោយប្រសិទ្ធភាពលើដំណាំស្រូវ នៃវិធីសាស្ត្រ ភាពជាដៃគូររវាងស្ថាប័នរដ្ឋ និង វិស័យឯកជន (PPP) នៃកម្មវិធីASPIRE ដល់បណ្តុំអាជីវកម្មស្រូវចំណី នៅ ភូមិល្វេ ឃុំធ្លក ស្រុកទ្រាំង ក្រោមអធិបតីភាពលោកជំទប់ទី២ ឃុំ។ សិក្ខាសាលានេះមានគោលបំណង សំខានៗ៖ 
-លើកកម្ពស់ ផ្តល់ចំណេះដឹងមូលដ្ឋានលើផលិតកម្មដំណាំ 
-ផ្តល់ចំណេះដឹងពីការប្រើប្រាស់ជីគីមីលើដំណាំស្រូវ 
-បង្កើនទំនាក់ទំនងក្រុមអ្នកផលិត និង ក្រុមហ៊ុនផ្គត់ផ្គង និងឈ្មួញទិញស្រូវ ដែលមានការចូលរួមពីសមាជិក ចំនួន ៣៣នាក់ ស្រី ១៩នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter