ជួបប្រជុំពិភាក្សាជាមួយក្រុមហ៊ុនផ្តាច់មុខ SOWA (Shibata Ogura Wordwide Alliance) បង្ហាញពីគម្រោងការធានានូវទឹកស្រោចស្រពក្នុងប្រទេសកម្ពុជា (Securing for Irregation Water in Cambodia) ក្នុងន័យប្រើប្រាស់បច្ចេកទេសដើម្បីកាត់បន្ថយការជ្រាបទឹក រឺ រំហួតទឹកពីក្នុងស្រះ
ចេញ​ផ្សាយ ២០ តុលា ២០២០
49

ថ្ងៃសុក្រ ៧ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ  និងសហការី បានជួបប្រជុំពិភាក្សាជាមួយក្រុមហ៊ុនផ្តាច់មុខ SOWA (Shibata Ogura Wordwide Alliance) បង្ហាញពីគម្រោងការធានានូវទឹកស្រោចស្រពក្នុងប្រទេសកម្ពុជា (Securing for Irregation Water in Cambodia) ក្នុងន័យប្រើប្រាស់បច្ចេកទេសដើម្បីកាត់បន្ថយការជ្រាបទឹក រឺ រំហួតទឹកពីក្នុងស្រះ ដើម្បីជាប្រយោជន៍បង្កើនការស្រោចស្រពលើដំណាំ ព្រមទាំងបានចុះពិនិត្យដល់ទីតាំងស្រះដែលគ្រោងរៀបចំអនុវត្ត នៅសហគមន៍កសិកម្មស្ទឹងស្លាគូ ក្នុងភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង។ ឈ្លៀតឱកាសនោះ លោកប្រធានបានចុះពិនិត្យស្រែផលិតកម្មពូជ មានពូជផ្កាមាលតី និងផ្ការំដួល ជាលទ្ធផលឃើញថាស្រូវមានការលូលាស់បានល្អ បែកគុម្ពច្រើន និងមានទឹកគ្រប់គ្រាន់។

ចំនួនអ្នកចូលទស្សនា
Flag Counter