វគ្គបណ្តុះបណ្តាលស្តី ពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP)
ចេញ​ផ្សាយ ១៥ តុលា ២០២០
63

ថ្ងៃព្រហស្បតិ៍ ៦ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០

លោកស្រីអនុប្រធានការិយាល័យផ្សព្វផ្សាយ កសិកម្មខេត្ត និង មន្ត្រីការិយាល័យនិតិកម្មកសិកម្មជាមន្ត្រី អង្គភាពអនុវត្តន៍ គម្រោង ខេត្ត PPIU នៃគម្រោង CFAVC បានចូលរូមវគ្គបណ្តុះបណ្តាលស្តី ពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP) ដែលវគ្គនេះរៀបចំ និងសម្របសម្រួលដោយតំណាងអគ្គនាយកដ្ឋានកសិកម្មដែលជាភ្នាក់ងារអនុវត្តគម្រោង(Ia)។ វគ្គបណ្តុះបណ្តាលនេះមានចំនួន ២ថ្ងៃ ដោយចែកជា ២ក្រុម នៅសហគមន៍កសិកម្មត្រពាំងក្រឡាញ់ ឃុំអូសារាយ ស្រុកត្រាំកក់ អ្នក ចូល រួម សរុបចំនួន ៥០នាក់ ស្រី  ៣១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter