បើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យាក្រោយពេលប្រមូលផលស្រូវ
ចេញ​ផ្សាយ ១៥ តុលា ២០២០
50

ថ្ងៃព្រហស្បតិ៍ ៦ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០

 

នាយកដ្ឋានវិស្វកម្មនៃអគ្គនាយកដ្ឋានកសិកម្មបានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យាក្រោយពេលប្រមូលផលស្រូវ ដោយមានការគាំទ្រពីគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC។ វគ្គនេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៨-៩ ខែតុលា ឆ្នាំ២០២០ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ២៥នាក់/ស្រី១១នាក់ មកពីសហគមន៍កសិកម្មចំនួន ៥គឺៈ
-សហគមកសិកម្មន៍ត្រពាំងក្រញូង 
-សហគមន៍កសិកម្មសាមគ្គីត្រពាំងក្រឡាញ់ 
-សហគមន័កសិកម្មស្ទឹងស្លាគូ 
-សហគមន៍កសិកម្មស្តុកស្តម 
-សហគមន៍កសិកម្មកំពែងសុខសែនសំបូរ ស្ថិតក្រោមអធិបតីភាពលោក សេង សាវ៉ាត់ អនុប្រធាននាយកដ្ឋានវិស្វកម្ម និងលោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម។ 

 

ចំនួនអ្នកចូលទស្សនា
Flag Counter