ប្រជុំក្រុមប្រឹក្សាខេត្តស្តីពីកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី០៣ ក្រោមអធិបតីភាព ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង អ៊ូច ភា អភិបាលខេត្តតាកែវ
ចេញ​ផ្សាយ ១៥ តុលា ២០២០
85

ថ្ងៃចន្ទ ៣ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមប្រជុំក្រុមប្រឹក្សាខេត្តស្តីពីកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី០៣  ក្រោមអធិបតីភាព ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង អ៊ូច ភា អភិបាលខេត្តតាកែវ។ ក្រោមរបៀបវារៈដូចខាងក្រោម៖
-ពិនិត្យ និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលេីកទី១៥ 
-ពិនិត្យ និងអនុម័ត សសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ
-ពិនិត្យ និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់ជូនមន្ត្រីរាជការរបស់សាលាខេត្តតាកែវ ប្រចាំខែមីនា មេសា ឧសភា មិថុនា កក្កដា និងសីហាឆ្នាំ២០២០
-ប្រកាសពេលវេលានៃកិច្ចប្រជុំលើកក្រោយនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ចំនួនអ្នកចូលទស្សនា
Flag Counter