អមដំណើរ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាមកជូនបងប្អូនប្រជាពលរដ្ឋចំនួន៣៨គ្រួសារ ដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់
ចេញ​ផ្សាយ ១៥ តុលា ២០២០
58

ថ្ងៃអាទិត្យ ២ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវបានអមដំណើរ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាមកជូនបងប្អូនប្រជាពលរដ្ឋចំនួន៣៨គ្រួសារ ដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ ២០២០ នៅក្នុងឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ក្នុងនោះមាន ផ្ទះរលំទាំងស្រុង៧ ខ្នង របើកដំបូលទាំងស្រុង ១០ ខ្នង និងប៉ះពាល់២១ ខ្នង។
អំណោយសាខាកាកបាទក្រហមខេត្តបានផ្ដល់ជូនក្នុងមួយគ្រួសារៗ រួមមាន÷ 
អង្ករ ២៥ គីឡូក្រាម តង់ធំ ១ កន្ទេល ១ មុង ១ ភួយ ១ សារុង ១ ក្រមា១ អាវយឺត ០៥ និងមានបន្ថែមថវិការបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តតាកែវ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ដល់គ្រួសាររងគ្រោះរលំទាំងស្រុង ៥០០.០០០រៀល គ្រួសារប៉ះពាល់មធ្យម៣០០.០០០រៀល និងគ្រួសាររងគ្រោះកំរឹតស្រាល ៥០.០០០រៀល ក្នុង១គ្រួសារ ហើយឯកឧត្តមប្រធានក៏បានផ្តល់ថវិកាជូននាក់របួស២នាក់ ម្នាក់់ថវិកា ១០០.០០០រៀលផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter