កិច្ចប្រជុំស្ដីពី ការរៀបចំបង្កើតបណ្ដុំអាជីវកម្មស្រូវ និងរចនាសម្ព័ន្ធ ជាសកម្មភាពរបស់វិធីសាស្រ្ត ភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន (PPP)
ចេញ​ផ្សាយ ១៥ តុលា ២០២០
53

ថ្ងៃសុក្រ ១៥ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២០

លោក អ៊ុច សេវាន្ធី មន្ត្រីរដ្ឋបាល និងទីផ្សារ រួមជាមួយលោក នួន ទិត្យភារាម ជាមន្ត្រីជំនួយការ អនុកម្មវិធី ASPIRE ថ្នាក់ខេត្ត បានសហការជាមួយបុគ្គលិកក្រុមហ៊ុនម៉ាលីសានគ្រុប និងភ្នាក់ងារផ្សព្វផ្សាយឃុំធ្លក រៀបចំកិច្ចប្រជុំស្ដីពី ការរៀបចំបង្កើតបណ្ដុំអាជីវកម្មស្រូវ និងរចនាសម្ព័ន្ធ ជាសកម្មភាពរបស់វិធីសាស្រ្ត ភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន (PPP) ក្រោមអធិបតីភាពលោក លឿង ផាន ជំទប់ទី២ ឃុំធ្លក និងលោក គង់ មុនី អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកទ្រាំង ដោយមានការចូលរួមពីកសិករដែលជាក្រុមផលិតចំនួន ៥០នាក់ ក្នុងនោះស្រី ១៧នាក់ នៅភូមិល្វេ ឃុំធ្លក ស្រុកទ្រាំងខេត្តតាកែវ។ អង្គប្រជុំ មានគោលបំណងដូចខាងក្រោម : ១. រៀបចំបណ្តុំអ្នកផលិត អ្នកទិញ និងផែនការផ្គត់ផ្គង់ទីផ្សារ ២. រៀបចំរចនាសម្ព័ន្ធបណ្តាអាជីវកម្ម ៣. ស្វែងរកការគាំទ្រ ពីអាជ្ញាធរ មូលដ្ឋាន (ភូមិ ឃុំស្រុក)។ បន្ទាប់មកទៀត លោក អ៊ុច សេវាន្ធី បានបន្តការចុះត្រួតពិនិត្យស្រែបង្ហាញរបស់កសិករឈ្មោះ សេង នី ដែលមានផ្ទៃដីបង្ហាញ ចំនួន ១ ហិកតា។

ចំនួនអ្នកចូលទស្សនា
Flag Counter