ចុះពិនិត្យមើលស្ថានភាពចិញ្ចឹមគោរបស់កសិកររស់នៅភូមិព្រែកចង្រៀក ភូមិព្រៃឈើទាល និងភូមិព្រៃទប់
ចេញ​ផ្សាយ ១៥ តុលា ២០២០
92

ថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២០

លោក ទេព ស៊ីនឿន ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកទ្រាំង និងសហការី បានចុះពិនិត្យមើលស្ថានភាពចិញ្ចឹមគោរបស់កសិកររស់នៅភូមិព្រែកចង្រៀក ភូមិព្រៃឈើទាល និងភូមិព្រៃទប់ ស្ថិតក្នុងឃុំស្រង៉ែ ស្រុកទ្រាំង ដែលទន្ទឹមនឹងនោះក៏បានណែនាំអោយកសិករត្រូវអនុវត្តវិធានការអនាម័យអោយបានខ្ជាប់ខ្ជួន ជាពិសេសត្រូវចូលរួមរាល់កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺសត្វដែលរៀបចំដោយមន្ត្រីជំនាញ។ ស្របពេលនោះដែរ លោកក៏បានចែករំលែកចំណេះដឹងក្នុងការព្យាបាលជំងឺឆ្លងសត្វ ព្រមទាំងបានផ្តល់ថ្នាំអង់ទីប្យ៉ូទិច និងថ្នាំប្លឺមេទីឡែនទុកសម្រាប់កសិករប្រើប្រាស់។

លោក ហុក សួ ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកបូរីជលសារ និងសហការី បានបើកយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោជូនកសិកររស់នៅភូមិអាចម៌ទន្សាយ ឃុំដូងខ្ពស់បានចំនួន ៧៨ក្បាល ក្រោមអធិបតីភាពលោក សន ថា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ព្រមទាំងមានកិច្ចសហការពីលោកមេភូមិ និងភ្នាក់ងារសុខភាពសត្វភូមិ។

ចំនួនអ្នកចូលទស្សនា
Flag Counter