គម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានប្រជុំប្រចាំខែកញ្ញា និងលើកផែនការបន្ត
ចេញ​ផ្សាយ ១៥ តុលា ២០២០
65

ថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២០

អង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានប្រជុំប្រចាំខែកញ្ញា និងលើកផែនការបន្ត ក្រោមអធិបតីភាព លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នឹងជាប្រធានអង្គភាពអនុវត្តគម្រោងខេត្ត  PPIU។ ក្នុងពេលនោះ អង្គប្រជុំបានបង្ហាញនូវលទ្ធផលអនុវត្ត ៩ខែ ដើមឆ្នាំសម្រេចបាន ព្រមទាំងផ្តល់នូវធាតុចូលដ៏ច្រើន និងអនុសាសន៍មួយចំនួនពីលោកប្រធានមន្ទីរដូចជាៈ បន្តការខិតខំគាំទ្រដល់សហគមន៍កសិកម្ម ការលើកកំពស់ស្រ្តីចូលរួម ជាពិសេសគួរផ្តោតលើការងារសង្គម។

ចំនួនអ្នកចូលទស្សនា
Flag Counter