បើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចប្រតិបត្តិក្នុងការទុកដាក់ស្រូវអង្ករ ដោយមានការគាំទ្រពីគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន
ចេញ​ផ្សាយ ០១ តុលា ២០២០
113

ថ្ងៃអង្គារ ១២ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០

នាយកដ្ឋានវិស្វកម្មនៃអគ្គនាយកដ្ឋានកសិកម្មក្នុងក្របខណ្ឌគម្រោង CFAVC បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចប្រតិបត្តិក្នុងការទុកដាក់ស្រូវអង្ករ ដោយមានការគាំទ្រពីគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន។ វគ្គនេះមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី ២៩-៣០ខែកញ្ញា ឆ្នាំ២០២០ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ២៥នាក់/ស្រី១៣នាក់ មកពីសហគមន៍កសិកម្មចំនួន ៥គឺៈ
-សហគមន៍កសិកម្មត្រពាំងក្រញូង 
-សហគមន៍កសិកម្មសាមគ្គីត្រពាំងក្រឡាញ់ 
-សហគមន៍កសិកម្មស្លាគូ 
-សហគមន៍កសិកម្មស្តុកស្តម 
-សហគមន៍កសិកម្មកំពែងសុខសែនសំបូរ
ក្រោមអធិបតីភាព លោក សេង សាវ៉ាត់ អនុប្រធាននាយកដ្ឋានវិស្វកម្ម និងលោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ 

 

ចំនួនអ្នកចូលទស្សនា
Flag Counter