ចុះផ្សព្វផ្សាយកម្មវិធីឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍ នៅតាមគ្រួសារ ឬទីវាលនៃសហគមន៍កសិកម្មត្រពាំងក្រញូងស្ថិតនៅភូមិត្រពាំងក្រញូង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់
ចេញ​ផ្សាយ ០១ តុលា ២០២០
88

ថ្ងៃអាទិត្យ ១០ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០

 

មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្តតាកែវ PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានចុះផ្សព្វផ្សាយកម្មវិធីឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍ នៅតាមគ្រួសារ ឬទីវាលនៃសហគមន៍កសិកម្មត្រពាំងក្រញូងស្ថិតនៅភូមិត្រពាំងក្រញូង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដោយមានអ្នកចូលរួមសរុប ចំនួន ១៩នាក់ ស្រី ១១នាក់ ដោយមានអ្នកចាប់អារម្មណ៍ចំនួន ៤នាក់ និងអ្នកជាវឡជីវឧស្មន័ និងរោងជីកំប៉ុស្ត  ចំនួន ៤នាក់/៣នាក់។
ពេលរសៀល បានចុះពិនិត្យស្រែបង្ហាញរបស់កសិករឈ្មោះ ឡុង សុខ នៅភូមិត្រពាំងក្រញូង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដោយគាំទ្រដោយ គម្រោង CFAVC។ ដំណាំស្រូវលូតលាស់បានល្អ មានទឹកគ្រប់គ្រាន់ នៅដំណាក់កាលបែកគុម្ពនេះ

 

ចំនួនអ្នកចូលទស្សនា
Flag Counter