ផ្សព្វផ្សាយកម្មវិធីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំងឺផ្តាសាយជ្រូកប្រភេទថ្មីG4 ដល់កសិករចិញ្ចឹមសត្វនៅស្រុកកោះអណ្តែត និងស្រុកគិរីវង់
ចេញ​ផ្សាយ ០១ តុលា ២០២០
122

ថ្ងៃអាទិត្យ ១០ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០

ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត សហការជាមួយនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាលនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះផ្សព្វផ្សាយកម្មវិធីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំងឺផ្តាសាយជ្រូកប្រភេទថ្មីG4 ដល់កសិករចិញ្ចឹមសត្វនៅស្រុកកោះអណ្តែត និងស្រុកគិរីវង់ បានសរុបចំនួន ១៦៨នាក់ ស្រី១១៦នាក់ ក្នុងនោះស្រុកកោះអណ្តែតរៀបចំនៅឃុំរមេញ មានអ្នកចូលរួមសរុប ៦៣នាក់ ស្រី ៤៥នាក់ និងស្រុកគិរីវង្សរៀបចំនៅឃុំគោកព្រិច មានអ្នកចូលរួមសរុបចំនួន ១០៥នាក់ ស្រី ៧១នាក់។ កម្មវិធីនេះស្ថិតក្រោមអធិបតីភាពលោកបណ្ឌិត នូ វនិកា ប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល លោក ចាន់ សំណាង អភិបាលរងនៃគណៈអភិបាលស្រុកកោះអណ្តែត និងលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដោយមានការចូលរួមសហការពីសំណាក់លោក សុខ ដារ៉ូ ប្រធានការិយាល័យអង្កេត តាមដាន និងប្រយុទ្ធប្រឆាំងជំងឺសត្វ លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន សហការី មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរភូមិឃុំ។ នៅក្នុងកម្មវិធី កសិករក៏ត្រូវបានជម្រុញលើកទឹកចិត្តអោយមានការសហការជូនដំណឹងមកមន្ត្រីជំនាញ រឺអាជ្ញាធរមូលដ្ឋានភ្លាមៗ ក្នុងករណីសង្ស័យមានផ្ទុះជំងឺឆ្លងសត្វ ដើម្បីអោយមានការអន្តរាគមន៍បានទាន់ពេលវេលា។ ក្នុងពេលជាមួយគ្នានោះដែរក៏មានការចែកជូនថ្នាំសម្លាប់មេរោគទុកសម្រាប់អោយកសិករប្រើប្រាស់។  

ចំនួនអ្នកចូលទស្សនា
Flag Counter