សន្និបាត ស្តីពីលទ្ធផលការងាររយៈពេល ៨ខែ ឆ្នាំ២០២០ និងការផ្សព្វផ្សាយបទពិសោធន៍នៃការដាំដុះស្រូវរដូវវស្សា រួមផ្សំ ការចិញ្ចឹមសត្វគោ ក្របី ជ្រូក មាន់ ទា និងការចិញ្ចឹមត្រីជាលក្ខណៈគ្រួសាររបស់សហគមន៍កសិកម្មកំពែងសុខសែនសំបូរ
ចេញ​ផ្សាយ ០១ តុលា ២០២០
76

ថ្ងៃអាទិត្យ ១០ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០

លោក ញ៉ិប​ ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងលោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមកម្មវិធីសន្និបាត ស្តីពីលទ្ធផលការងាររយៈពេល ៨ខែ ឆ្នាំ២០២០ និងការផ្សព្វផ្សាយបទពិសោធន៍នៃការដាំដុះស្រូវរដូវវស្សា រួមផ្សំ ការចិញ្ចឹមសត្វគោ ក្របី ជ្រូក មាន់ ទា និងការចិញ្ចឹមត្រីជាលក្ខណៈគ្រួសាររបស់សហគមន៍កសិកម្មកំពែងសុខសែនសំបូរ ស្ថិតនៅក្នុងភូមិជីម្រាក់ ឃុំកំពែង ស្រុកគីរីវង់ ខេត្តក្រោមអធិបតីភាព ឯកឧត្តម ឈើយ រឿន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ព្រមទាំងមានការចូលរួមពៅក្រុមការងារថ្នាក់ជាតិ និង លោកអភិបាលនៃគណៈអភិបាលស្រុកគិរីវង់ និងថ្នាក់ដឹកនាំរួមទាំងសមាជិកសហគមន៍កសិកម្មសរុបចំនួន ២៩២នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter