ចុះផ្សព្វផ្សាយកម្មវិធីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំងឺផ្តាសាយជ្រូកប្រភេទថ្មីG4 ដល់កសិករចិញ្ចឹមសត្វសរុបចំនួន ៥០នាក់ ស្រី២៨នាក់
ចេញ​ផ្សាយ ០១ តុលា ២០២០
72

ថ្ងៃសៅរ៍ ៩ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០

 

ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយក្រុមការងារនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាលនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះផ្សព្វផ្សាយកម្មវិធីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំងឺផ្តាសាយជ្រូកប្រភេទថ្មីG4 ដល់កសិករចិញ្ចឹមសត្វសរុបចំនួន ៥០នាក់ ស្រី២៨នាក់ ដែលអញ្ជើញមកពីភូមិប្រឡាយមាស ភូមិដើមក្រូច និងភូមិចំបក់ឯម ស្ថិតក្នុងឃុំរមេញ ស្រុកកោះអណ្តែត ក្រោមអធិបតីភាពលោកបណ្ឌិត នូ វនិកា ប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល លោក ចាន់ សំណាង អភិបាលរងនៃគណៈអភិបាលស្រុកកោះអណ្តែត និងលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដោយមានការចូលរួមសហការពីសំណាក់លោក សុខ ដារ៉ូ ប្រធានការិយាល័យអង្កេត តាមដាន និងប្រយុទ្ធប្រឆាំងជំងឺសត្វ លោក អុិន ផេង ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរភូមិឃុំ។ ក្នុងកម្មវិធីនេះ កសិករក៏ត្រូវបានជម្រុញលើកទឹកចិត្តអោយមានការសហការជូនដំណឹងមកមន្ត្រីជំនាញ រឺអាជ្ញាធរមូលដ្ឋានភ្លាមៗ ក្នុងករណីសង្ស័យមានផ្ទុះជំងឺឆ្លងសត្វ ដើម្បីអោយមានការអន្តរាគមន៍បានទាន់ពេលវេលា។ នាឱកាសនោះក៏មានការចែកជូនថ្នាំសម្លាប់មេរោគទុកសម្រាប់អោយកសិករប្រើប្រាស់បន្ថែម។

ចំនួនអ្នកចូលទស្សនា
Flag Counter