ចុះជួយម្ចាស់គណនេយ្យ ហ្វេសបុកឈ្មោះ ម៉េង ជូរ ដែលបានផ្ញើរសារទៅឯកឧត្តមរដ្ឋមន្រ្តី
ចេញ​ផ្សាយ ០១ តុលា ២០២០
46

ថ្ងៃសៅរ៍ ៩ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០

 

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការីបានចុះជួយម្ចាស់គណនេយ្យ ហ្វេសបុកឈ្មោះ ម៉េង ជូរ ដែលបានផ្ញើរសារទៅឯកឧត្តមរដ្ឋមន្រ្តី។ តាមការពិនិត្យ និងពិភាក្សាជាក់ស្តែង លោកម៉េង ជូរមានទ្រុងមាន់រួចហើយតែគ្រាន់តែមិនទាន់រៀបចំត្រឹមត្រូវតាមបច្ចេកទេស ដោយគាត់មានទូរភ្ញាស់ចំនួន ០២ ប៉ុន្តែផ្អាកដំណើរការ ដោយមេបានផ្ទុះជំងឺងាប់អស់។ លោកប្រធានបានអោយជំរើស ០២ ដោយមួយទទួលយកទ្រុងមាន់ថ្មី តែត្រូវមានបដិភាគ និងជំរើសទី២ ទទួលយកពងមាន់ភ្ញាស់បន្ត។ ជាចុងក្រោយលោកបានសម្រេចយកពងមាន់ចំនួ ន៥០០ពង សម្រាប់ភ្ញាស់លក់បន្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter