ចាប់ឃាត់អេស្កាវាទ័រ ១គ្រឿងម៉ាក CAT320D គាស់កាយយកដីនៅចំណុចនិយាមការ(៤៧៦០៤៩-១២០៤២៣៤)ស្ថិតក្នុងស្ថាននីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើត្រពាំងធំ ក្នុងភូមិដើមផ្តៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង
ចេញ​ផ្សាយ ២៨ កញ្ញា ២០២០
103

ថ្ងៃពុធ ៦ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០

ក្រោមការដឹកនាំសម្របសម្រួលពីឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក្រុមការងារអធិការដ្ឋានរដ្ឋបាលព្រៃឈើឈូង សមុទ្រ សហការជាមួយមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំង បានចាប់ឃាត់អេស្កាវាទ័រ ១គ្រឿងម៉ាក CAT320D គាស់កាយយកដីនៅចំណុចនិយាមការ(៤៧៦០៤៩-១២០៤២៣៤)ស្ថិតក្នុងស្ថាននីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើត្រពាំងធំ ក្នុងភូមិដើមផ្តៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ជនល្មើសគេចខ្លួនបាត់ ចំណេកវត្ថុតាងបានដឹកជញ្ជូនមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងកំពុងរៀបចំកសាងសំណុំរឿងចាត់ការតាមច្បាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter