ថ្ងៃអង្គារ ៥ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០
លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមទាំងសហការី បានចូលរួមសិក្ខាសាលាថ្នាក់ជាតិស្តីពី "ការធ្វើអោយប្រសើរឡើងពូជមាន់ក្នុងស្រុក និងការលើកកម្ពស់ផលិតភាពតាមរយៈការអនុវត្តន៍បង្ហាញក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា” ក្នុងក្របខណ្ឌគម្រោង “សន្តិសុខស្បៀងសម្រាប់កសិករក្រីក្រផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ (2KR Project)” នៅសណ្ឋាគារ៧មករា ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកបណ្ឌិត សួន សុធឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម