វគ្គបណ្តុះបណ្តាលស្តីពីការកៀរពង្រាបដីដោយប្រពន្ធ័ឡាហ្សែរ
ចេញ​ផ្សាយ ២៣ កញ្ញា ២០២០
113

ថ្ងៃអង្គារ ៥ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០

នាយកដ្ឋានវិស្វកម្មក្នុងក្របខណ្ឌគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បើកវគ្គបណ្តុះបណ្តាលស្តីពីការកៀរពង្រាបដីដោយប្រពន្ធ័ឡាហ្សែរ ក្រោមអធិបតីភាពលោក សេង សាវ៉ាត អនុប្រធាននាយកដ្ឋានវិស្វកម្ម និងលោក ហេង ប៊ុន្នី អនុប្រធាននាយកដ្ឋានអភិវឌ្ឍធនធានមនុស្ស និងជាមន្រ្តី M&E នៃអង្គភាពគ្រប់គ្រងគម្រោង PMU  ព្រមទាំងមានការចូលរួមពីមន្រ្តី PPIU និងសិក្ខាកាមមកពីសហគមន៍កសិកម្មចំនួន ៥ សរុបចំនួន ២៥នាក់ ស្រី៣នាក់ ក្នុងនោះរួមមានៈ
-សហគមកសិកម្មន៍ត្រពាំងក្រញូង 
-សហគមន៍កសិកម្មសាមគ្គីត្រពាំងក្រឡាញ់ 
-សហគមកសិកម្មន៍ស្ទឹងស្លាគូ 
-សហគមកសិកម្មន៍ស្តុកស្តម 
-សហគមន៍កសិកម្មកំពែងសុខសែនសំបូរ។  
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២០ នៅការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter