ការិយាល័យនីតិកម្មកសិកម្មខេត្តបានប្រជុំផ្សព្វផ្សាយដល់កសិករបណ្ដុំដាំបន្លែ បណ្តុំស្រូវ និងដំណាំចម្រុះ ពីវិធីសាស្រ្តបង្កើនទិន្នផលដំណាំ
ចេញ​ផ្សាយ ១៥ កញ្ញា ២០២០
80

ថ្ងៃសុក្រ ៩ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០

ការិយាល័យនីតិកម្មកសិកម្មខេត្តបានប្រជុំផ្សព្វផ្សាយដល់កសិករបណ្ដុំដាំបន្លែ  បណ្តុំស្រូវ  និងដំណាំចម្រុះ  ពីវិធីសាស្រ្តបង្កើនទិន្នផលដំណាំ  ព្រមទាំងបានផ្សព្វផ្សាយពីផលប៉ះពាល់ថ្នាំកសិកម្មនិងវិធានសុវត្ថភាពបានចំនួន  ៤ប្រជុំ  ក្នុង ស្រុកអង្គរបូរី  ស្រុកព្រៃកប្បាស  ស្រុកគីរីវង់  និងស្រុកកោះអណ្តែត ដែលគ្រាំទ្រដោយកម្មវិធី ASPIRE។  កិច្ចប្រជុំនេះស្ថិតនៅក្រោមអធិបតីភាពជំទប់ទី១ លោកមេឃុំ ចារ លោកក្រុមប្រឹក្សាឃុំ  និងលោក ស៊ឹម សាធ អនុប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត  និងមានការចូលរួមពីតំណាងការិយាល័យកសិកម្ម  ធនធានធម្មជាតិ  និងបរិស្ថានស្រុក  និងកសិករ  សរុបចំនួន  ១៤០នាក់ស្រី  ៥១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter