ចុះផ្សព្វផ្សាយកម្មវិធីឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍នៅតាមទីផ្សារ ឫទីវាល នៅសហគមន៍ស្លាគូ
ចេញ​ផ្សាយ ១១ កញ្ញា ២០២០
94

ថ្ងៃពុធ ៧ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០

លោកស្រីអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត រួមនិងមន្ត្រី ការិយាល័យ នីតិកម្មកសិកម្ម នឹងជាមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្តតាកែវ PPIU/TAK នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានចុះផ្សព្វផ្សាយកម្មវិធីឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍នៅតាមទីផ្សារ ឫទីវាល នៅសហគមន៍ស្លាគូ ស្ថិតនៅភូមិដក់ពរ ឃុំបឹងត្រាញ់ត្បូង ស្រុកសំរោង និង សហគមន៍កសិកម្មបក្សីរីករាយ ក្នុងភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ដោយមានអ្នកចូលរួមសរុប ២៣នាក់ ស្រី ៩នាក់។  ជាលទ្ធផល មានអតិថិជនជាវឡជីវឧស្មន័ និងរោងកំប៉ុស្តចំនួន ៥គ្រួសារ បន្ថែម អ្នកចាប់អារម្មណ៍ចំនួន ២នាក់(មិនទាន់សម្រេចចិត្តជាវ)និង អ្នកចង់ជាវតែរោងកំប៉ុស្ត ចំនួន ១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter