កម្មវិធីទិវាស្រែ នៅភូមិកំពែងត្បូង ឃុំកំពែង ស្រុកព្រៃកប្បាស
ចេញ​ផ្សាយ ១១ កញ្ញា ២០២០
97

ថ្ងៃពុធ ៧ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០

លោក អ៊ុច សេវាន្ធី ជាមន្ត្រីរដ្ឋបាល និងទីផ្សារនៃអនុកម្មវិធី ASPIRE ខេត្ត និងមន្រី្តការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយនឹងភ្នាក់ងារផ្សព្វផ្សាយឃុំកំពែង និងបុគ្គលិកក្រុមហ៊ុនម៉ាលីសានគ្រុប បានរៀបចំធ្វើកម្មវិធីទិវាស្រែ នៅភូមិកំពែងត្បូង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រោមអធិបតីភាព៖
- លោក ញិល មេឃុំកំពែង
- លោក អ៊ុក សុខា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតតិ និងបរិស្ថានស្រុក
- លោក សេង ក្រុញ ទីប្រឹក្សាទីផ្សារកម្មវិធី ASPIRE
- បុគ្គលិកក្រុមហ៊ុនម៉ាលីសាន ៤រូប
- កសិករចូលរួមមកពី៤ភូមិ ភូមិកំពែងត្បូង កំពែងធំ តាមូង និងភូមិថ្មី សរុបចំនួន ១០០នាក់។ 
+យោងតាមការស្ទង់ទិន្នផលស្រូវស្រែបង្ហាញ ចំនួន ៤សំណាក ទិន្នផលជាក់ស្តែងបាន ៨ ៧៥០គីឡូក្រាម ក្នុងមួយហិចតា ឃ្លាតមិនទិនករស្រែកសិករតាមទម្លាប់ទទួលបាន ៥ ៩០០ គីឡូក្រាមក្នុងមួយហិចតា។
+លទ្ធផលការប្រៀបធៀបលើការវិភាគសេដ្ឋកិច្ច ស្រែបង្ហាញជាមួយក្រុមហ៊ុនម៉ាលីសានទទួលប្រាក់ចំណេញ ៤ ៨២៣ ៥០០ រៀល ក្នុង១ហិកតា ចំណែកស្រែទម្លាប់កសិករទទួលបានប្រាក់ចំណេញ ២ ៤២២ ០០០រៀល ក្នុង១ហិកតា។

 

ចំនួនអ្នកចូលទស្សនា
Flag Counter