ផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកបូរីជលសារ និងស្រុកកោះអណ្តែតបានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ
ចេញ​ផ្សាយ ១១ កញ្ញា ២០២០
102

ថ្ងៃពុធ ៧ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០

លោកប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកបូរីជលសារ និងស្រុកកោះអណ្តែតបានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ បានសរុបចំនួន ៤៣៧ក្បាល ក្នុងនោះស្រុកបូរីជលសារបានចំនួន ១៦២ក្បាល រៀបចំនៅភូមិព្រៃហៀវ ឃុំគោកពោធិ៍ និងស្រុកកោះអណ្តែតបានចំនួន ២៧៥ក្បាល រៀបចំនៅភូមិរមេញខាងត្បូង ឃុំរមេញ។ កម្មវិធីនេះក៏មានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងពេទ្យសត្វភូមិ។

ចំនួនអ្នកចូលទស្សនា
Flag Counter