ចុះរៀបចំផែនការផលិតកម្ម ស្រូវពូជ សែនក្រអូប សម្រាប់រដូវវស្សាឆ្នាំ ២០២០ ការបង្ហាញវីដេអូផលិតកម្មស្រូវពូជតាមប្រព័ន្ធ QDS
ចេញ​ផ្សាយ ១១ កញ្ញា ២០២០
108

ថ្ងៃពុធ ៧ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០

 

លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យ និងជាប្រធានសម្របសម្រួលគម្រោង (RSPP,jica)  ថ្នាក់ខេត្ត ដឹកនាំមន្រ្តី ចំនួន ០៣រូប សហការជាមួយមន្រ្តីគម្រោងថ្នាក់ជាតិចុះរៀបចំផែនការផលិតកម្ម ស្រូវពូជ សែនក្រអូប សម្រាប់រដូវវស្សាឆ្នាំ ២០២០ ការបង្ហាញវីដេអូផលិតកម្មស្រូវពូជតាមប្រព័ន្ធ QDS ពន្យល់លម្អិតនៃខ្លឹមសារកិច្ចសន្យាផលិតកម្មស្រូវពូជ
ត្រួតពិនិត្យការហាលសម្ងួតស្រូវពូជសែនក្រអូប
វាស់សំណើមគ្រាប់ ថ្លឹងស្រូវក្រោយពេលសម្ងួត និងហាលសម្ងួត នៅសហគមន៍កសិកម្មអូសារ៉ាយ ឃុំអូសារ៉ាយ ស្រុកត្រាំកក់។ ឆ្លៀតក្នុងឱកាសនោះ លោកស្រីបានផ្ដល់អនុសាសន៍ដល់កសិករផលិតពូជស្រូវ ដូចខាងក្រោមៈ
    -រៀបចំដីឲ្យបានស្មើល្អ ត្រៀមដាំដុះស្រូវពូជ សែនក្រអូប នៅរដូវវស្សា
    - កាត់បន្ថយការប្រើប្រាស់ជីគីមី ងាកមកប្រើប្រាស់ជីធម្មជាតិ
    - ការគ្រប់គ្រងកត្តាចង្រៃ (សត្វល្អិត ជម្ងឺ និងស្មៅ)

 

ចំនួនអ្នកចូលទស្សនា
Flag Counter